នាថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ WASH SDO បានបើវគ្គបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រូ មកពីសាលាទាំង ៧ មកពី សាលាបឋមសិក្សា(សង្កែឡាក់ តាពេញ អន្លង់ធំ ខ្លាឃ្មុំ ពពេល និង ភូមិថ្មី) សរុប ២៤ ស្រី ៩ នាក់ ។ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្តីពីមូលដ្ឋានគ្រឹះនៃទឹកស្អាត ការសម្អាត និងអនាម័យប្រកបដោយបរិយាបន្ននៅក្នុងសាលារៀន ដែលគាំទ្រដោយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន (ADF) ក្រោមអធិបតីភាព៖
– លោក លី ឡុន ប្រធានការិអប់រំយុជន និង កីឡាស្រុកស្វាយលើ ជាគណៈអធិបតី
– លោក ជិម សុភាព អនុប្រធានអង្គការមូលនិធិបុរាណវិទ្យា និង អភិវឌ្ឍន៍ ADF
លោក លោកស្រី លោកនាយក លោកស្រី នាយិការ ប្រធានមណ្ឌលសុខភាពខ្នងភ្នំ ក្រុមការងារអង្គការដៃគូរ ។ គោលបំណងនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងដើម្បីបង្កើនចំណេះដឹងដល់អង្គការដៃគូរ លោកគ្រូអ្នកគ្រូ ស្ថាប័នពាក់ព័ន្ធ សិក្សានុសិស្ស និងធ្វើអោយពួកគេយល់ដឹងកាន់តែច្បាស់ពីទឹកស្អាត ការសម្អាត និងអនាម័យប្រកបដោយបរិយាន្នសម្រាប់សាលារៀន ។
On November 19, 2025 WASH Skills Development Organization conducted a training course to teachers from 7 primary schools such as (Sangke Lak, Ta Penh, Anlong Thom, Membe, Popel and Phum Thmei) in total 24 ( 9 Female) In Kneang Phnom Commune, Svay Leu District, Siem Reap Province, on Inclusive WASH for schools, this training supported by the Archaeological and Development Foundation, Phnom Kulen Program #ADF under the chairmanship of:
– Mr. Ly Lon, Director of Youth Education and Sports, Svay Leu District, Chairman
– Mr. Jim Sopheap, Vice President, Archaeological and Development Foundation, ADF and teachers, Directors of Kneang Phnom Health Center, Partner Organization Team. The purpose of this training course was to increase the knowledge of partner organizations, teachers, relevant institutions, students, and make them understand more clearly about WASH and environmental sanitation for schools.

