[English Below]

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការអភិវឌ្ឍជំនាញទឹកស្អាត និងអនាម័យបានរៀបចំវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ក្រោមប្រធានបទ «ការបន្សុទ្ធ និងការស្តុកទឹកទុកតាមគ្រួសារប្រកបដោយសុវត្ថិភាព» ដោយមានការអញ្ជើញចូលរួមពីសំណាកអង្គការដៃគូ សហគ្រិនសង្គម និងមន្រ្តីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គត់ទឹកជនបទ ដោយមានកិច្ចសហការសម្របសម្រួលជាមួយអង្គការ CAWST កាណាដា។ វេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ត្រូវបានធ្វើឡើងនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួម ៥៣នាក់ ស្រ្តី ២១នាក់ ជនមានពិការភាព ១នាក់ ។ គោលបំណងនៃការរៀបចំវេទិកានេះឡើងគឺ ដើម្បីចែករំលែកសេចក្តីណែនាំស្តីពីការផ្គត់ផ្គង់ទឹកនៅ តាមជនបទ ដល់អ្នកដៃគូអនុវត្តទឹកស្អាត ការសម្អាត និងអនាម័យ ព្រមទាំងពិភាក្សា និងចែករំលែកបទពិសោធន៍លើការអនុវត្ត ទាក់ទងនឹង ការបន្សុទ្ធទឹក និងការទុកដាក់ដោយមានសុវត្ថិភាពជាលក្ខណៈគ្រួសារ នៅក្នុងសហគមន៍ ក៏ដូចជាបង្កើនចំណេះដឹងលើបច្ចេកវិទ្យា ការបន្សុទ្ធទឹក និងការទុកដាក់ដោយមានសុវត្ថិភាពជាលក្ខណៈគ្រួសារជាមួយអ្នកអនុវត្តទឹកស្អាត ការសម្អាត និងអនាម័យ។

On 1st November 2022, WASH SDO in partnership with CAWST, is hosting a Household Water Treatment and Safe Storage (HWTS) Learning Exchange with the participatory from partner non-profit organizations , Social Enterprise and technical officers from Department of Rural water Supply under the presidency of Mrs. MITH Somountha, Deputy Director of Rural Water Supply Department. The learning exchange was conducted in Siem Reap province with 53 participants within 21 females people with disability 1 person. This Learning Exchange event aims to share the Rural Water Supplies Guideline with WASH implementers, discuss and share experiences with HWTS implementation in the community and increase knowledge on HWTS technology with WASH implementers.
#MRD #WASHSDO #CAWST #HWTS #Cambodia