នាថ្ងៃទី 22-23 ខែកក្កដា ឆ្នាំ2025, អង្គការអភិវឌ្ឍជំនាញទឹកស្អាតនិងអនាម័យបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ” គំរូប្លង់និងការសាងសង់បង្គន់អនាម័យសម្រាប់បរិស្ថានប្រឈមនិងប្រកបដោយបរិយាបន្ន ” ទៅដល់រដ្ឋបាលស្រុកកំពង់លែង និង រដ្ឋាភិបាលស្រុករលាផ្អៀខេត្តកំពង់ឆ្នាំង។ សមាសភាពអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះមានដូចជាលោកអភិបាលរង និង លោកស្រីអភិបាលរង នៃស្រុកទាំងពីរ ព្រមទាំង លោក លោកស្រីប្រធាន ការិយាល័យទឹក ការិយាល័យសុខភាព និងការិយាល័យផ្គត់ផ្គង់ទឹកនិងជនបទ និង ការិយាល័យសង្គមកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ សរុបអ្នកចូលរួមទាំងពីរថ្ងៃ ចំនួន 26 នាក់ ក្នុងនោះស្រី 19 នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ដោយជោគជ័យ ដោយអ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹង អំពីការសាងសង់បង្គន់សម្រាប់បរិស្ថានប្រឈមប្រកបដោយបរិយាបន្ន ។
🙏សូមអរគុណដល់អង្គការ CAWST សម្រាប់ការឧបត្ថម្ភគាំទ្ររាល់វគ្គបណ្ដុះបណ្ដាលកន្លងមក ។
On July 22-23, 2025, WASH Skills Development Organization held a training course on ” Sanitation in Challenging Environment Design option with Inclusion” for the Kampong Leng District Government and the Rolaphai District Government of Kampong Chhnang Province. The participants in the training course included the Deputy Governors and Deputy Governors of the two districts, as well as the Heads of the Water Bureau, the Health Bureau, the Rural Water Supply Bureau, and the Social Affairs Bureau, as well as other relevant officials. The total for 2 days training is 26 participants including 19 women. The training course was successfully completed, with all participants gaining knowledge about Latrine construction for challenging and adaptive environments with Inclusion.
🙏 Thank you to CAWST for supporting all the training courses in the past.