កាលពីថ្ងៃទី 27 ខែសីហាកន្លងទៅនេះ អង្គការអភិវឌ្ឍជំនាញទឹកស្អាតនិងអនាម័យ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ” ការពិនិត្យខ្លឹមសារមេរៀននិងឆ្លុះបញ្ចាំងទៅលើមេរៀនឧបករណ៍វិភាគបញ្ហាទឹកស្អាត ការសម្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពនិងបរិយាបន្ន ” ចូលរួមពិភាក្សាដោយគ្រូបង្គោលទឹកស្អាត ការសម្អាត និងអនាម័យថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបទៀត។