នាថ្ងៃទី 5-8 ខែសីហាកន្លងទៅនេះ អង្គការអភិវឌ្ឍជំនាញទឹកស្អាតនិងអនាម័យបានផ្តល់វគ្គបណ្ដុះបណ្ដាលស្ដីពី”ការគ្រប់គ្រងអនាម័យពេលមករដូវ” ទៅដល់លោកគ្រូ អ្នកគ្រូ ដែលមកពី អនុវិទ្យាល័យចំនួន 6 នៅខេត្តកំពង់ឆ្នាំង ដូចជា: អនុវិទ្យាល័យអាឡែង អនុវិទ្យាល័យស្វាយជ្រុំ អនុវិទ្យាល័យគ្រួស អនុវិទ្យាល័យជើងត្រាវ និងអនុវិទ្យាល័យព្រះធាតុ. ចំនួនអ្នកចូលរួមទាំងអស់សរុប 52 នាក់ ក្នុងនោះស្រី 23 នាក់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយផលផ្លែ ដោយលោកគ្រូអ្នកគ្រូប្ដេជ្ញាថានឹងយកអ្វីដែលគាត់បានរៀន និង យល់ដឹង យកទៅចែករំលែកបង្រៀនទៅដល់សិស្សបន្តទៀត ។
On August 5-8, WASH Skills Development Organization has provided a training course on “Menstrual Hygiene Management” to teachers from 6 secondary schools in Kampong Chhnang Province, namely: Aleeng Secondary School, Svay Chrum Secondary School, Kruos Secondary School, Cheung Trav Secondary School, and Preah Theat Secondary School. A total of 52 participants, including 23 female participated in the training course. The teachers concluded the training course with a commitment to take what they learned and understood and share it with their students.